លោក Bill Gates ជា ស្ថាបនិក ក្រុមហ៊ុន Microsoft និងជាអ្នកបរិច្ចាកទ្រព្យមហាសាល ក្នុងការងារមនុស្សធម៌

លោកមហាសេដ្ឋី Bill Gates ដែលគេស្គាល់ជាទូទៅថា ជា ស្ថាបនិកក្រុមហ៊ុន Microsoft និងជាសេដ្ឋីដែលបានបរិច្ចាកទ្រព្យមហាសាល ដល់អង្គការមនុស្សធម៌ ដែលមានទ្រព្យ ជាង៧៥ពាន់លានដុល្លារអាមេរិក ត្រូវគេប្រទៈឃើញឈរចាំទិញប័រហ្គឺ នៅហាងតូចមួយ។

រូបថតនោះ ត្រូវគេចែកចាយពេញបណ្ដាញសង្គម កាលពីថ្ងៃសុក្រដោយមានរូបលោក Bill Gates កំពុងឈររងចាំទិញ ម្ហូបដែលគាត់ចូលចិត្ត ដោយឈរនៅពីក្រោយយុវជនម្នាក់ ខាងក្រៅហាងតូចតាចមួយ ។

ក្នុងបណ្ដាញសង្គម គេបានសរសេរថា​ “នេះជាចរិក អ្នកមានពិតប្រាកដ។ ពេលអ្នកមានទ្រព្យប្រហែលជា 100, 000, 000, 000 ដុល្លារ ហើយមកឈររងចាំទិញ ប៊ឺហ្គឺ ដូចយើងគ្រប់គ្នាដែរ ។